វិទ្យាស្ថាន អ៊ីនធឺរេដ
 ​​​​​​​​​​​​​​​​​​​​InterED Institute







២-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី១)

៣-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី២)


៤-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី៣)




ពិធីអបអរសាទរ​ ខួបទី៥១

នៃមហាជោគជ័យរឿងក្តីប្រាសាទព្រះវិហារ

វិទ្យាស្ថានអ៊ីនធឺរេដ ថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ២០១៣  



វាគ្មិន  រូបពីឆ្វេងទៅស្តាំ៖

លោកស្រីបណ្ឌិត នូ​ លក្ខិណា, លោកបណ្ឌិត ចិន្ត ច័ន្ទរតនា, លោកសាស្រ្តាចារ្យ ប៉ាត់

ស៊ុយគ្រី, លោកសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង, លោកសាស្រ្តាចារ្យ ស៊ន ពិសិដ្ឋ

និងលោកសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន





អ្នកចូលរួមពេលរសៀល ៖ សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានអ៊ីនធឺរេដ


 អ្នកចូលរួមពេលល្ងាច ៖ សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានអ៊ីនធឺរេដ


  ហេតុអ្វីបានជាកម្ពុជាឈ្នះក្តី?
សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង



បណ្ឌិត ស៊ន សំណាង ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត រៀបរាប់​រំលឹក​ពី​ព្រឹត្តិការណ៍​នេះ៖ «បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ឯករាជ្យ​ទៅ គឺ​ថា បារាំង​បាន​ប្រគល់​សិទ្ធិ​បន្ត​អោយ​កម្ពុជា ហ្នឹង​ទៅ​តាម​ច្បាប់​អន្តរជាតិ។ ក៏​ប៉ុន្តែ​ថៃ មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​ដែល​កម្ពុជាទទួល​បាន​នោះទេ។ ដូច្នេះ​ហើយ​បាន​ជា​ថៃ ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​ភាគី​នីមួយៗ​មាន​ចំនួន​នាយ​ទាហាន និង​មន្ត្រី​ស្មើៗ​គ្នា ដើម្បី​ធ្វើ​ការ​កំណត់​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ជា​ថ្មី​ម្ដង​ទៀត។ មាន​ន័យ​ថា ថៃ​មិន​ចង់​ទទួល​ស្គាល់​សន្ធិសញ្ញា ឬ​អនុសញ្ញា​បារាំង-​សៀម ដែល​មាន​មក​ពី​មុន ដែល​មា​ន​តាំង​ពី​សតវត្ស​ទី​១៩ មក​ទេ ដែល​​ខ្លួន​គាត់​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​បារាំង។ ចំពោះ​ជំហរ​របស់​ប្រទេស​កម្ពុជា គឺ​មាន ២​ចំណុច៖ ចំណុច​ទី​១ គឺ​កម្ពុជា​ស្នើ​អោយ​ទុក​តំបន់​ប្រាសាទ​ព្រះវិហារ​អោយ​នៅ​អព្យាក្រឹត​ មាន​ន័យ​ថា ថៃ​ត្រូវ​ដក​ប៉ូលិស ដក​តម្រួត​ចេញ​ពី​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ក៏​មិន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ដែរ ហ្នឹង​ជា​ជំហរ​ទី​១។ បើ​ថៃ​មិន​ព្រម​តាម​ជំហរ​ទី១​ទេ កម្ពុជា​នឹង​ស្នើ​​ជំហរ​ទី២ គឺ​ថា សុំ​អោយ​មាន​ការ​ថែរក្សា​ប្រាសាទ​រួម​គ្នា ហើយ​រាល់​ការ​ចំណាយ​ត្រូវ​ចេញ​ពាក់​កណ្ដាល​ម្នាក់។ ឥឡូវ​យើង​សួរ​ថា តើ​លទ្ធផល​​យ៉ាងម៉េច​ ចេញ​ពី​ការ​ចរចា​ទ្វេ​ភាគី​ រវាង​ភាគី​  កម្ពុជា និង​​ថៃ នៅ​ឆ្នាំ​១៩៥៨ នោះ? លទ្ធផល គឺ​ថៃ​ទាត់​ចោល​សំណើ​របស់​កម្ពុជា​ទាំង ២​ចំណុច​នេះ មាន​ន័យ​ថា កិច្ចចរចា​នៅ​ក្រុង​បាងកក ទទួល​បរាជ័យ​ទាំងស្រុង ហ្នឹង​គឺ​ចប់​មួយ​វគ្គ​ឆ្នាំ​១៩៥៨។ មក​ដល់​ខែ​មិថុនា ឆ្នាំ​១៩៥៩ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​សំណើ​ថ្មី​មក​ទៀត​ថា សុំ​ អោយ​មាន​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួមគ្នា ដោយ​ប្រទេស​កម្ពុជា រក្សា​នូវសិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​បើ​ថៃមិន​សុខ​ចិត្ត​ទេ​ ប្ដឹង​ហើយ !...»។

ក្រោយ​ពី​ប្រទេស​សៀម បាន​ទាត់​ចោល​សំណើ​របស់​កម្ពុជា ដែល​រួម​មាន​ការ​សុំ​អោយ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​ជា​ដើម​នោះ នៅ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​១៩៥៩ កម្ពុជា​ក៏​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្រុង​ឡាអេ។ ​
ប្រវត្តិវិទូ បណ្ឌិត ស៊ន សំណាង បញ្ជាក់​ថា ​ជាមួយ​នឹង​ពាក្យ​បណ្ដឹង​ភាគី​កម្ពុជា ក៏​មាន​ភ្ជាប់​ឯកសារ​ឧបសម្ពន្ធ​ជា​ច្រើន ដែល​រួម​មាន​ឯកសារ​ជា​ផែនទី និង​ឯកសារ​សន្ធិសញ្ញា​បារាំង-​សៀម ជាដើម។
បណ្ឌិត ស៊ន សំណាង អះអាង​ថា គឺ​​ផែនទី​ដែល​គូរ​នៅ​ឆ្នាំ​១៩០៧ ភ្ជាប់​ក្នុង​ឧបសម្ពន្ធ​​​ទី​១ នោះ​ហើយ ជា​ភស្តុតាង​ដែល​មាន​តម្លៃ​បំផុត នាំ​អោយកម្ពុជាឈ្នះ​ក្ដី៖ «ឥឡូវ​សួរ​ថា តើ​ផែនទី​បាន​មក​ពី​ណា? ផែនទី​ហ្នឹង​បាន​មក​ពី​កិច្ច​ព្រមព្រៀង​បារាំង-​សៀម ដែល​យើង​ហៅ​ថា អនុសញ្ញា​បារាំង-​សៀម ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៤។ ព្រោះ​នៅ​តាម​អនុសញ្ញា​បារាំង-​សៀម ឆ្នាំ​១៩០៤ នោះ ប្រទេស​សៀម ត្រូវ​ប្រគល់​ខេត្ត​ម្លូព្រៃ និង​ទន្លេរពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​នៃ​ទន្លេ​មេគង្គ មក​អោយ​កម្ពុជា​វិញ។ នៅ​ក្នុង​នោះ​ក៏​មាន​​ប្រាសាទ​ព្រះវិហារ នៅ​ក្នុង​ហ្នឹង។ មាន​ន័យ​ថា អនុសញ្ញា​បារាំង-​សៀម ១៩០៤ តម្រូវ​អោយ​សៀម​ដក​ចេញ​ពី​តំបន់​ព្រះវិហារ ហើយ​ដល់​យើង​គូរ​ផែនទី គឺគូរ​នៅ​ឆ្នាំ​១៩០៧ មិន​គូរនៅ​ឆ្នាំ​១៩០៤​ទេ គូរ១៩០៧ បារាំងជា​អ្នក​គូរ។ ហើយ​ផែនទី​ហ្នឹង​ហើយ​ដែល​ដាក់​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​របស់​យើង​នៅ​ក្នុង​ឧបសម្ពន្ធ​ទី​១ បោះពុម្ព​ផ្សាយ​នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩០៧ ហើយ​ត្រូវ​បាន​បញ្ជូន​មក​អោយ​រដ្ឋាភិបាល​សៀម និង​ជូន​មក​ដល់​រាល់​សមាជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈកម្មការ​ចម្រុះខាង​កំណត់​ព្រំដែន​នោះ​ នៅ​ឆ្នាំ​១៩០៨ ហើយ​បញ្ជូន​មក​ហើយ​ហ្នឹង គឺ​ថា ខាង​ភាគី​សៀម​នោះ អរគុណ​ដែល​បាន​ទទួល ហើយ​គាត់​មិន​ដែល​បាន​បដិសេធ​ម្ដង​ណា​ទេ តាំង​ពី​១៩០៨ រហូត​ដល់​១៩៥៨។ ក្នុង​រយៈពេល ៥០​ឆ្នាំ​នេះ សៀម​មិន​ដែល​បាន​បដិសេធ​ផែនទី​ហ្នឹង​ម្ដង​ណា​ទេ អត់​ដែល​ប្ដឹង​តវ៉ា​អី​ទាំង​អស់។ ដូច្នេះ​អា​ហ្នឹង​ដែល​ជា​ចំណុច​ឈ្នះ​របស់​យើង ដែល​យើង​អាង​សំខាន់​ជាង​គេ។ ដល់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ អោ​យ​យើង​ឈ្នះ ក៏​ផែនទី​ឧបសម្ពន្ធ​១​ហ្នឹង​ដែរ»។
ដោយ​សំអាង​ជា​ពិសេស​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​សម្រេច​ថា ប្រទេស​កម្ពុជា ជា​ម្ចាស់​ស្រប​ច្បាប់​នៃ​ប្រាសាទ​ព្រះវិហារ។ នៅ​ក្នុង​សាលក្រម ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​ក្រុង​ឡាអេ ​ថែម​ទាំង​តម្រូវ​អោយ​ប្រទេស​សៀម ប្រគល់​អោយ​មក​កម្ពុជា​វិញ​ នូវ​វត្ថុបុរាណ​ទាំងអស់ ដែល​សៀម បាន​យក​ទៅ​នៅ​ពេល​ដែល​សៀម ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។
លោក​បណ្ឌិត ស៊ន សំណាង ព្រម​ទាំង​​​អ្នក​​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ប្រាសាទ​ខ្មែរ​នានា សុទ្ធតែ​បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ថៃ​នៅ​មិន​ទាន់​ប្រគល់​វត្ថុ​បុរាណ​ទាំង​នោះ​មក​អោយ​ខ្មែរ​ដែល​ជា​ម្ចាស់​ដើម​វិញ​នៅ​ឡើយ​ទេ។
(អត្ថបទនេះកត់ត្រាដោយលោក ជុន ច័ន្ទបុត្រ - RFA 2013-04-15)



 
 

Prof. Dr. Sorn Samnang and King-Father Norodom Sihanouk​ (Royal Palace​ in 1999)

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង និង ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ (ព្រះរាជវាំង ឆ្នាំ១៩៩៩)


សារចូលរួមរំលែកព្រះរាជមរណទុក្ខ


ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ

ព្រមទាំងបុគ្គលិក​ សាស្រ្តាចារ្យ​ និងនិស្សិត នៃវិទ្យាស្ថានអ៊ីនធឺរេដ
សូមចូលរួមរំលែកព្រះរាជមរណទុក្ខ
ជាមួយព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី  
និងសម្ដេច​ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់
រាជធានីភ្នំពេញ ថ្ងៃទី១៦ តុលា​ ២០១២

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្ត
ព្រមទាំងនាយក បុគ្គលិក​ សាស្រ្តាចារ្យ​ និងនិស្សិត នៃវិទ្យាស្ថានអ៊ីនធឺរេដ



 


វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
Refresher Course for Lecturers and Seminar Leaders
ថ្ងៃច័ន្ទ ទី៦ សីហា ២០១២-Monday 6 August 2012
ឯកឧត្តមបណ្ឌិតស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល-វិទ្យា សាស្រ្ត នៃវិទ្យាស្ថានអ៊ីនធឺរេដ បានមានប្រសាសន៍ (ក្នុងពិធីបើកវគ្គសុក្រឹតការសាស្រ្តាចារ្យ និងវាគ្មិនសិក្ខាសាលា​ ថ្ងៃទី៦ សីហា ២០១២) ថាៈ
“បច្ចេកវិទ្យាខាងព័ត៌មាននិងទំនាក់ទំនង(ICT: Information and Communication Technology) នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងប្រែក្លាយសាកលវិទ្យាល័យអំពីឥដ្ឋ ឲ្យទៅជា សាកលវិទ្យាល័យកុំព្យូទ័រ (From University of Brick to University of Click) ។ កា​រ​ប្រែប្រួល នេះប្រាប់​ឲ្យយើងយល់ច្បាស់ថា សំបកខាងក្រៅនៃអាគារសិក្សា មិនសំខាន់ដូចខ្លឹម​សារខាង​ក្នុងនៃអាគារនោះទេ មានន័យថា គឺធនធានមនុស្ស (សាស្រ្តាចារ្យ) កម្រិតខ្ពស់និង​ទំនើប នៃគ្រឹះស្ថាន​ឧត្តមសិក្សា​ ដែលជាកត្តាកំណត់នូវជោគជ័យនៃការអប់រំនោះ”។

ពិធីបើក វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
នៅវិទ្យាស្ថាន អ៊ីនធឺរេដ​


វីដេអូពិធីបើក វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
នៅវិទ្យាស្ថាន អ៊ីនធឺរេដ ផ្សាយដោយទូរទស្សន៍បាយ័ន


ក្រុមប្រឹក្សាវិទ្យាសាស្រ្ត បេក្ខជនបណ្ឌិត ផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌
និងនិស្សិតឆ្នើមថ្នាក់បរិញ្ញាប័ត្រ នៃវិទ្យាស្ថានអ៊ីនធឺរេដ
ក្នុងពិធីបើកវគ្គសុក្រឹតការសាស្រ្តាចារ្យ ថ្ងៃទី០៦ ខែសីហា ២០១២
map map map map map map map map

សន្និសីទស្តីពី ការគ្រប់គ្រងបេតិកភ័ណ្ឌរប្បធម៌
(Conference on Cultural Heritage Management)
Friday 6 July 2012




វីដេអូ​​​ សន្និសីទស្តីអំពី ការគ្រប់គ្រងបេតិកភ័ណ្ឌវប្បធម៌
ផ្សាយដោយទូរទស្សន៍បាយ័ន​


ពិធីបើកសន្និសីទស្តីអំពី ការគ្រប់គ្រងបេតិកភ័ណ្ឌវប្បធម៌


វីដេអួ​ Conference បង្ហាញដោយវាគ្មិន

បេក្ខជនបណ្ឌិតរបស់ វិទ្យាស្ថានអ៊ីនធឺរេដ មកពីខេត្តសៀមរាប





អបអរសាទរខួបទី៥០ នៃមហាជោគជ័យ
រឿងក្តីបា្រសាទព្រះវិហារ

ថ្ងៃទី១៥ មិថុនា​ ១៩៦២-១៥ មិថុនា ២០១២

សូមមើលវីដេអូឯកសារ ៥ភាគខាងក្រោម
បា្រសាទព្រះវិហារ​ ដោយៈ សាស្រ្តាចារ្យ ស៊ន សំណាង