International Studies




អារម្ភកថា

ចំពោះការផ្សព្វផ្សាយឯកសារបកប្រែ 

គោលបំណងចំបងនៃវិទ្យាស្ថានអ៊ីនធឺរេដនោះគឺ ការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យមាន​សមត្ថភាពប្រកួតប្រជែងខ្ពស់។ ដើម្បីធ្វើឱ្យសម្រេច​គោលបំណងនេះ បេសកកម្ម​របស់យើងផ្តោតលើ :

        -ការបណ្តុះបណ្តាលនិស្សិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ឱ្យមានគុណ​ភាព​ខ្ពស់​ តាមមុខជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយរក្សានូវទំនាក់​ទំនងយ៉ាងជិតសិ្នទ្ធ រវាងការបង្រៀន,​ ការស្រាវជ្រាវ និង​ទស្សនកិច្ចសិក្សា។

        -ការបង្កើនការស្រាវជ្រាវលើបញ្ហាដែលលេចធ្លោ និងការផ្សព្វផ្សាយលទ្ធផលនៃការរកឃើញថ្មីៗ។

        -ការបកប្រែ និងផ្សព្វផ្សាយឯកសារសំខាន់ៗ។

        -ការរៀបចំសិក្ខាសាលា និងសន្និសីទវិទ្យាសាស្រ្ត។

        -ការស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ 

        ការបកប្រែ និងផ្សព្វផ្សាយឯកសារ​​ខាងក្រោមនេះគឺជាការរួមចំណែកបង្កើនការយល់ដឹងអំពីអាស៊ាន នៅពេលដែលអាស៊ានកំពុងបោះជំហានពីសមាគម ទៅកាន់សហគមន៍សេដ្ឋកិច្ច នៅឆ្នាំ២០១៥ខាងមុខ។

                                                     រាជធានីភ្នំពេញ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១២

                                                     អ្នក​ផ្សព្វផ្សាយ

                                                                  សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង​

អត្ថបទទី

អាស៊ានពី៥ ទៅ១០ប្រទេស

ASEAN from 5 to 10 Member Countries

ប្រមូលនិងប្រែសម្រួលដោយ លោក ស៊ន សុភា

សាស្រ្តាចារ្យភាសាអង់គ្លេស នៃវិទ្យាស្ថានអ៊ីនធឺរេដ

Compiled and translated by Mr. Sorn​ Sophea

Lecturer of English, InterEd Institute

 

            សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ​១៩៦៧ ដែលមានប្រទេសជាសមាជិកស្ថាបនិកចំនួនប្រាំ។ ប្រទេសដទៃទៀតនៅក្នុងតំបន់​នេះបានចូលជាសមាជិកជាបន្តបន្ទាប់ ហើយអាស៊ានមានសមាជិក១០ប្រទេស នៅឆ្នាំ ១៩៩៩។ ខាងក្រោមនេះ គឺជាដំណាក់កាលទាំងប្រាំ នៃដំណើរការបង្កើតអាស៊ាន។

-អាស៊ាន ប្រទេស

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ មេដឹកនាំប្រាំរូបរួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស
ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី និងថៃ បានអង្គុយជាមួយគ្នាក្នុងបន្ទប់ប្រជុំធំនៃអគារ
ក្រសួងការបរទេស នាទីក្រុងបាងកក ប្រទេសថៃ និងបានចុះហត្ថលេខាលើឯកសារមួយ។
ដោយសារឯកសារនោះ សមាគមប្រជាជាតិអាស៊ីអគ្នេយ៍បានចាប់បដិសន្ឋិឡើង 
រដ្ឋមន្រ្តីការបរទេសទាំងប្រាំរូបដែលបាន​ចុះហត្ថលេខាលើឯកសារនោះ មានលោក Adam
Malik នៃប្រទេសឥណ្ឌូនេស៊ី, ​​លោក Narciso R. Ramos នៃប្រទេសហ្វីលីពីន, លោក Tun
Abdul Razak នៃប្រទេសម៉ាឡេស៊ី, លោក S. Rajaratnam នៃប្រទេសសឹង្ហបុរី និងលោក
Thanat Khoman នៃប្រទេសថៃ។
គេបានចាត់ទុករដ្ឋមន្រ្តីទាំងប្រាំរូបនោះថាជាស្ថាបនិក នៃអង្គការអន្តររដ្ឋាភិបាលមួយ
ដែលហាក់ដូចជាបានទទួលនូវជោគជ័យធំជាគេបំផុត ​​នៅក្នុងពិភពនៃប្រទេសកំពុងអភិវឌ្ឍ
នាពេលបច្ចុប្បន្ននេះ។
ចំណែកឯឯកសារដែលពួកគេបានចុះហត្ថលេខានោះ ត្រូវបានគេស្គាល់ថាជា សេចក្តី​
ថ្លែងការណ៍របស់អាស៊ាន (The ASEAN Declaration)


Bangkok, 8 August 1967 (http://www.aseansec.org)

 


-អាស៊ាន ៦​ ប្រទេស

        ប្រទេសប្រ៊ុយណេ ដារូសាឡា(Brunei Darussalam)  ក្លាយជារដ្ឋសមាជិកទី៦
របស់អាស៊ាន។សេចក្តីថ្លែងការណ៍នៃការចូលជាសមាជិករបស់ប្រទេសប្រ៊ុយណេ ដារូសាឡា ទៅក្នុងអាស៊ាន បានធ្វើឡើងនៅទីក្រុងហ្សាកាតា(Jakarta)  នៃប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤។
 
រូបថតថតក្នុងពេលចូលជាសមាជិករបស់ប្រទេសប្រ៊ុយណេ

-អាស៊ាន ៧ប្រទេស

សាធារណរដ្ឋសង្គមនិយមវៀតណាម ក្លាយជារដ្ឋសមាជិកទី៧របស់អាស៊ាន។ 
សេចក្តី​​ថ្លែងការណ៍ស្តីពីការចូលជាសមាជិក (Declaration on the Admission) បានធ្វើឡើងនៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥។
រូបថតថតក្នុងពេលចូលជាសមាជិករបស់ប្រទេសវៀតណាម

-អាស៊ាន ៩​ ប្រទេស

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិឡាវ និងសហភាពមីយ៉ាន់ម៉ា ក្លាយជារដ្ឋសមាជិកអាស៊ានក្នុងពេលជាមួយគ្នា។ សេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិកនេះ បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។
រូបថតថតក្នុងពេលចូលជាសមាជិករបស់ប្រទេសឡាវ និងមីយ៉ាន់ម៉ា

-អាស៊ាន ១០​ ប្រទេស

សេចក្តីសម្រេចស្តីពីការដាក់បញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិក
ពេញសិទ្ធិ របស់អាស៊ាន  ត្រូវបានធ្វើឡើងដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន នៅឯកិច្ចប្រជុំកំពូល លើកទី៥  នាទីក្រុងបាងកក នៅខែធ្នូ ឆ្នាំ១៩៩៥។
ដោយគោរពទៅតាមសេចក្តីសម្រេច នៃកិច្ចប្រជុំពិសេស របស់រដ្ឋមន្រ្តីការបរទេស អាស៊ាន ថ្ងៃទី៣១ ឧសភា ១៩៩៧  នៅទីក្រុងគូឡាឡាំពួរនោះ   ពួកគេបានឯកភាពឱ្យ
ប្រទេសឡាវ និងមីយ៉ាន់ម៉ា  ចូលជាសមាជិករបស់អាស៊ាន  ទៅតាមការគ្រោងទុក។
ចំពោះប្រទេសកម្ពុជាវិញ  បន្ទាប់ពីព្រឹត្តិការណ៍ ថ្ងៃទី៥-៦ កក្កដា ១៩៩៧ នៅទីក្រុងភ្នំពេញភ្លាម  កិច្ចប្រជុំពិសេសមួយ  របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៧។
ខណៈដែលមានការអះអាងជាថ្មី  អំពីការប្តេជ្ញាថាគោរពតាមគោលការណ៍មិន
ជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកដទៃនោះ  រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចពន្យារការចូលជាសមាជិករបស់កម្ពុជាទៅក្នុងអាស៊ាន ទៅថ្ងៃក្រោយ។
សេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងសមាគម​ប្រជាជាតិអាស៊ីអគ្នេយ៍ បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

រូបថតថតក្នុងពេលចូលជាសមាជិករបស់ប្រទេសកម្ពុជា



ASEAN Member Countries




Brunei Darussalam
Cambodia
Indonesia
Laos
Malaysia
Myanmar
Philippines
Singapore
Thailand
VietNam



ASEAN Map