វិទ្យាស្ថាន អ៊ីនធឺរេដ
 ​​​​​​​​​​​​​​​​​​​​InterED Institute







-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី១)

-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី២)


-ការបកស្រាយរឿងក្តីប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា ២០១៣ (ភាគទី៣)




ពិធីអបអរសាទរ​ ខួបទី៥១

នៃមហាជោគជ័យរឿងក្តីប្រាសាទព្រះវិហារ

វិទ្យាស្ថានអ៊ីនធឺរេដ ថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ២០១៣  



វាគ្មិន  រូបពីឆ្វេងទៅស្តាំ៖

លោកស្រីបណ្ឌិត នូ​ លក្ខិណា, លោកបណ្ឌិត ចិន្ត ច័ន្ទរតនា, លោកសាស្រ្តាចារ្យ ប៉ាត់

ស៊ុយគ្រី, លោកសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង, លោកសាស្រ្តាចារ្យ ស៊ន ពិសិដ្ឋ

និងលោកសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន





អ្នកចូលរួមពេលរសៀល ៖ សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានអ៊ីនធឺរេដ


 អ្នកចូលរួមពេលល្ងាច ៖ សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានអ៊ីនធឺរេដ


  ហេតុអ្វីបានជាកម្ពុជាឈ្នះក្តី?
សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង



បណ្ឌិត ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត រៀបរាប់រំលឹកពីព្រឹត្តិការណ៍នេះ៖ «បន្ទាប់ពីប្រទេសកម្ពុជា បានឯករាជ្យទៅ គឺថា បារាំងបានប្រគល់សិទ្ធិបន្តអោយកម្ពុជា ហ្នឹងទៅតាមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែថៃ មិនព្រមទទួលស្គាល់សិទ្ធិដែលកម្ពុជាទទួលបាននោះទេ។ ដូច្នេះហើយបានជាថៃ ស្នើបង្កើតគណៈកម្មការចម្រុះមួយ ដែលភាគីនីមួយៗមានចំនួននាយទាហាន និងមន្ត្រីស្មើៗគ្នា ដើម្បីធ្វើការកំណត់ព្រំដែននៅប្រាសាទព្រះវិហារ ជាថ្មីម្ដងទៀត។ មានន័យថា ថៃមិនចង់ទទួលស្គាល់សន្ធិសញ្ញា អនុសញ្ញាបារាំង-​សៀម ដែលមានមកពីមុន ដែលមាតាំងពីសតវត្សទី១៩ មកទេ ដែល​​ខ្លួនគាត់បានចុះហត្ថលេខាជាមួយនឹងបារាំង។ ចំពោះជំហររបស់ប្រទេសកម្ពុជា គឺមាន ចំណុច៖ ចំណុចទី គឺកម្ពុជាស្នើអោយទុកតំបន់ប្រាសាទព្រះវិហារអោយនៅអព្យាក្រឹតមានន័យថា ថៃត្រូវដកប៉ូលិស ដកតម្រួតចេញពីប្រាសាទព្រះវិហារ។ កម្ពុជាក៏មិនដាក់កម្លាំងប្រដាប់អាវុធចូលទៅកាន់ប្រាសាទព្រះវិហារដែរ ហ្នឹងជាជំហរទី១។ បើថៃមិនព្រមតាមជំហរទី១ទេ កម្ពុជានឹងស្នើ​​ជំហរទី២ គឺថា សុំអោយមានការថែរក្សាប្រាសាទរួមគ្នា ហើយរាល់ការចំណាយត្រូវចេញពាក់កណ្ដាលម្នាក់។ ឥឡូវយើងសួរថា តើលទ្ធផល​​យ៉ាងម៉េច ចេញពីការចរចាទ្វេភាគី រវាងភាគី  កម្ពុជា និង​​ថៃ នៅឆ្នាំ១៩៥៨ នោះ? លទ្ធផល គឺថៃទាត់ចោលសំណើរបស់កម្ពុជាទាំង ចំណុចនេះ មានន័យថា កិច្ចចរចានៅក្រុងបាងកក ទទួលបរាជ័យទាំងស្រុង ហ្នឹងគឺចប់មួយវគ្គឆ្នាំ១៩៥៨។ មកដល់ខែមិថុនា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជា បានដាក់សំណើថ្មីមកទៀតថា សុំ អោយមានការគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នា ដោយប្រទេសកម្ពុជា រក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ហើយបើថៃមិនសុខចិត្តទេ ប្ដឹងហើយ !...»

ក្រោយពីប្រទេសសៀម បានទាត់ចោលសំណើរបស់កម្ពុជា ដែលរួមមានការសុំអោយគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នាជាដើមនោះ នៅថ្ងៃទី តុលា ឆ្នាំ១៩៥៩ កម្ពុជាក៏សម្រេចដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ។
ប្រវត្តិវិទូ បណ្ឌិត ស៊ន សំណាង បញ្ជាក់ថាជាមួយនឹងពាក្យបណ្ដឹងភាគីកម្ពុជា ក៏មានភ្ជាប់ឯកសារឧបសម្ពន្ធជាច្រើន ដែលរួមមានឯកសារជាផែនទី និងឯកសារសន្ធិសញ្ញាបារាំង-​សៀម ជាដើម។
បណ្ឌិត ស៊ន សំណាង អះអាងថា គឺ​​ផែនទីដែលគូរនៅឆ្នាំ១៩០៧ ភ្ជាប់ក្នុងឧបសម្ពន្ធ​​​ទី នោះហើយ ជាភស្តុតាងដែលមានតម្លៃបំផុត នាំអោយកម្ពុជាឈ្នះក្ដី៖ «ឥឡូវសួរថា តើផែនទីបានមកពីណា? ផែនទីហ្នឹងបានមកពីកិច្ចព្រមព្រៀងបារាំង-​សៀម ដែលយើងហៅថា អនុសញ្ញាបារាំង-​សៀម ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។ ព្រោះនៅតាមអនុសញ្ញាបារាំង-​សៀម ឆ្នាំ១៩០៤ នោះ ប្រទេសសៀម ត្រូវប្រគល់ខេត្តម្លូព្រៃ និងទន្លេរពៅ ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ មកអោយកម្ពុជាវិញ។ នៅក្នុងនោះក៏មាន​​ប្រាសាទព្រះវិហារ នៅក្នុងហ្នឹង។ មានន័យថា អនុសញ្ញាបារាំង-​សៀម ១៩០៤ តម្រូវអោយសៀមដកចេញពីតំបន់ព្រះវិហារ ហើយដល់យើងគូរផែនទី គឺគូរនៅឆ្នាំ១៩០៧ មិនគូរនៅឆ្នាំ១៩០៤ទេ គូរ១៩០៧ បារាំងជាអ្នកគូរ។ ហើយផែនទីហ្នឹងហើយដែលដាក់ភ្ជាប់ជាមួយពាក្យបណ្ដឹងរបស់យើងនៅក្នុងឧបសម្ពន្ធទី បោះពុម្ពផ្សាយនៅទីក្រុងប៉ារីស នៅឆ្នាំ១៩០៧ ហើយត្រូវបានបញ្ជូនមកអោយរដ្ឋាភិបាលសៀម និងជូនមកដល់រាល់សមាជិកសៀម ដែលស្ថិតនៅក្នុងគណៈកម្មការចម្រុះខាងកំណត់ព្រំដែននោះនៅឆ្នាំ១៩០៨ ហើយបញ្ជូនមកហើយហ្នឹង គឺថា ខាងភាគីសៀមនោះ អរគុណដែលបានទទួល ហើយគាត់មិនដែលបានបដិសេធម្ដងណាទេ តាំងពី១៩០៨ រហូតដល់១៩៥៨។ ក្នុងរយៈពេល ៥០ឆ្នាំនេះ សៀមមិនដែលបានបដិសេធផែនទីហ្នឹងម្ដងណាទេ អត់ដែលប្ដឹងតវ៉ាអីទាំងអស់។ ដូច្នេះអាហ្នឹងដែលជាចំណុចឈ្នះរបស់យើង ដែលយើងអាងសំខាន់ជាងគេ។ ដល់តុលាការអន្តរជាតិក្រុងឡាអេ អោយើងឈ្នះ ក៏ផែនទីឧបសម្ពន្ធហ្នឹងដែរ»
ដោយសំអាងជាពិសេសលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧ តុលាការអន្តរជាតិក្រុងឡាអេសម្រេចថា ប្រទេសកម្ពុជា ជាម្ចាស់ស្របច្បាប់នៃប្រាសាទព្រះវិហារ។ នៅក្នុងសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេថែមទាំងតម្រូវអោយប្រទេសសៀម ប្រគល់អោយមកកម្ពុជាវិញនូវវត្ថុបុរាណទាំងអស់ ដែលសៀម បានយកទៅនៅពេលដែលសៀម ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
លោកបណ្ឌិត ស៊ន សំណាង ព្រមទាំង​​​អ្នក​​អភិរក្សសម្បត្តិវប្បធម៌ និងប្រាសាទខ្មែរនានា សុទ្ធតែបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ថៃនៅមិនទាន់ប្រគល់វត្ថុបុរាណទាំងនោះមកអោយខ្មែរដែលជាម្ចាស់ដើមវិញនៅឡើយទេ។
(អត្ថបទនេះកត់ត្រាដោយលោក ជុន ច័ន្ទបុត្រ - RFA 2013-04-15)



 
 

Prof. Dr. Sorn Samnang and King-Father Norodom Sihanouk​ (Royal Palace​ in 1999)

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង និង ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ (ព្រះរាជវាំង ឆ្នាំ១៩៩៩)


សារចូលរួមរំលែកព្រះរាជមរណទុក្ខ


ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ

ព្រមទាំងបុគ្គលិក​ សាស្រ្តាចារ្យ​ និងនិស្សិត នៃវិទ្យាស្ថានអ៊ីនធឺរេដ
សូមចូលរួមរំលែកព្រះរាជមរណទុក្ខ
ជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  
និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់
រាជធានីភ្នំពេញ ថ្ងៃទី១៦ តុលា២០១២

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្ត
ព្រមទាំងនាយក បុគ្គលិក​ សាស្រ្តាចារ្យ​ និងនិស្សិត នៃវិទ្យាស្ថានអ៊ីនធឺរេដ



 


វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
Refresher Course for Lecturers and Seminar Leaders
ថ្ងៃច័ន្ទ ទី៦ សីហា ២០១២-Monday 6 August 2012
ឯកឧត្តមបណ្ឌិតស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល-វិទ្យា សាស្រ្ត នៃវិទ្យាស្ថានអ៊ីនធឺរេដ បានមានប្រសាសន៍ (ក្នុងពិធីបើកវគ្គសុក្រឹតការសាស្រ្តាចារ្យ និងវាគ្មិនសិក្ខាសាលាថ្ងៃទី៦ សីហា ២០១២) ថាៈ
បច្ចេកវិទ្យាខាងព័ត៌មាននិងទំនាក់ទំនង(ICT: Information and Communication Technology) នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងប្រែក្លាយសាកលវិទ្យាល័យអំពីឥដ្ឋ ឲ្យទៅជា សាកលវិទ្យាល័យកុំព្យូទ័រ (From University of Brick to University of Click) កាប្រែប្រួល នេះប្រាប់ឲ្យយើងយល់ច្បាស់ថា សំបកខាងក្រៅនៃអាគារសិក្សា មិនសំខាន់ដូចខ្លឹមសារខាងក្នុងនៃអាគារនោះទេ មានន័យថា គឺធនធានមនុស្ស (សាស្រ្តាចារ្យ) កម្រិតខ្ពស់និងទំនើប នៃគ្រឹះស្ថានឧត្តមសិក្សាដែលជាកត្តាកំណត់នូវជោគជ័យនៃការអប់រំនោះ

ពិធីបើក វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
នៅវិទ្យាស្ថាន អ៊ីនធឺរេដ​


វីដេអូពិធីបើក វគ្គសុក្រឹតការសាស្រ្តាចារ្យ និង វាគ្មិនសិក្ខាសាលា
នៅវិទ្យាស្ថាន អ៊ីនធឺរេដ ផ្សាយដោយទូរទស្សន៍បាយ័ន


ក្រុមប្រឹក្សាវិទ្យាសាស្រ្ត បេក្ខជនបណ្ឌិត ផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌
និងនិស្សិតឆ្នើមថ្នាក់បរិញ្ញាប័ត្រ នៃវិទ្យាស្ថានអ៊ីនធឺរេដ
ក្នុងពិធីបើកវគ្គសុក្រឹតការសាស្រ្តាចារ្យ ថ្ងៃទី០៦ ខែសីហា ២០១២
map map map map map map map map

សន្និសីទស្តីពី ការគ្រប់គ្រងបេតិកភ័ណ្ឌរប្បធម៌
(Conference on Cultural Heritage Management)
Friday 6 July 2012




វីដេអូ​​​ សន្និសីទស្តីអំពី ការគ្រប់គ្រងបេតិកភ័ណ្ឌវប្បធម៌
ផ្សាយដោយទូរទស្សន៍បាយ័ន​


ពិធីបើកសន្និសីទស្តីអំពី ការគ្រប់គ្រងបេតិកភ័ណ្ឌវប្បធម៌


វីដេអួ​ Conference បង្ហាញដោយវាគ្មិន

បេក្ខជនបណ្ឌិតរបស់ វិទ្យាស្ថានអ៊ីនធឺរេដ មកពីខេត្តសៀមរាប





អបអរសាទរខួបទី៥០ នៃមហាជោគជ័យ
រឿងក្តីបា្រសាទព្រះវិហារ

ថ្ងៃទី១៥ មិថុនា​ ១៩៦២-១៥ មិថុនា ២០១២

សូមមើលវីដេអូឯកសារ ៥ភាគខាងក្រោម
បា្រសាទព្រះវិហារ​ ដោយៈ សាស្រ្តាចារ្យ ស៊ន សំណាង